Our Services





 
“កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន សម្រាប់ផលិតកម្មឆ្លាតវៃអាស៊ាន” – នៅទីក្រុងក្វាងចូវ ប្រទេសចិន
ក្រុមហ៊ុន Cana Trust Co., Ltd. មានកិត្តិយសដែលលោកស្រី LIN SHERRY JIAXIAOជា នាយកប្រតិ្តបត្តិ  តំណាងឱ្យ ក្រុមហ៊ុន Cana Trust Co., Ltd.​​ បានចូលរួម និង ជាវាគ្មិនក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន សម្រាប់ផលិតកម្មឆ្លាតវៃអាស៊ាន” ដែលបានប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ២០២៦។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប រួមមាន ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃ ISI GROUP ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
វេទិកានេះបានផ្តល់នូវទស្សនៈដ៏មានតម្លៃទស្សនៈវិស័យសេដ្ឋកិច្ច របស់ប្រទេសកម្ពុជារួមទាំង ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យផលិតកម្ម និងឱកាសវិនិយោគដែលកំពុងលេចធ្លោ ព្រមទាំងបានបើកចំហលើកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹង សុវត្ថិភាព និងសន្តិសុខ។