តួនាទីរបស់អ្នកថែរក្សាគឺសំខាន់ ហើយការជ្រើសរើសអ្នកថែរក្សាដ៏ត្រឹមត្រូវគឺកាន់តែសំខាន់ ដើម្បីទទួលបានភាពជោគជ័យក្នុងការរក្សាទ្រព្យសម្បត្តិ និងមានសេចក្ដីស្ងប់សុខផ្លូវចិត្តផង ដែរ។
ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) ពឹងផ្អែកលើធនធាន និងបណ្តាញរបស់ ធនាគារ កាណាឌីយ៉ា ក.អ ដែលមានបទពិសោធន៍ច្រើនជាង២៩ឆ្នាំ (១៩៩១-២០២០) មកហើយលើការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសកម្មក្នុងប្រទេសកម្ពុជា។ អ្នកគ្រប់គ្រងដ៏ប្រកបដោយវិជ្ជាជីវៈរបស់យើង នឹងធ្វើការយ៉ាងជិតស្និ្នទ្ធិជាមួយលោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នក ហើយជាអ្នកប្រឹក្សាយោបល់ដើម្បីកំណត់រចនាសម្ព័ន្ធដ៏ត្រឹមត្រូវមួយស្របតាមតម្រូវការ និងកាលៈទេសៈរបស់លោកអ្នក។
យើងជឿជាក់ថាការទុកចិត្ត និងសេវាកម្មរបស់យើងអាចជួយរក្សាទ្រព្យសម្បត្តិរបស់លោកអ្នក ព្រមទាំងផ្តល់ជូនលោកអ្នកនូវភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទ្រព្យសម្បត្តិទាំងនេះផងដែរ។
ចក្ខុវិស័យ
ជាដៃគូដ៏ល្អបំផុតនៅប្រទេសកម្ពុជា។
បេសកកម្ម
ជាដៃគូដ៏ល្អបំផុតសម្រាប់អតិថិជន និងបុគ្គលិក តាមរយៈអនុភាពពីធនធានមនុស្ស បច្ចេកវិទ្យា និងការផ្តល់សេវាកម្ម។
តម្លៃស្នូល