Our Services

សេវាកម្មបរធនបាល

សេវាកម្មបរធនបាល គឺជាសេវាកម្មចម្បងរបស់ ក្រុមហ៊ុន កាណា ត្រាស។ រចនាសម្ព័ន្ធ បរធនបាលកិច្ចដែលត្រូវបានគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈនេះ ផ្តល់ជូនវិនិយោគិនជាពិសេសជនបរទេសនៅក្នុងប្រទេសកម្ពុជា នូវដំណោះស្រាយដែលមានសុវត្ថិភាពនិងអនុលោមតាមបទប្បញ្ញត្តិ ដើម្បីធ្វើការវិនិយោគ ឬកាន់កាប់ភាពជាម្ចាស់កម្មសិទ្ធិលើ អចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជា។
តាមរយៈសេវាកម្មបរធនបាលនេះ អតិថិជនអាចតែងតាំង ក្រុមហ៊ុន កាណា ត្រាស ឱ្យកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិក្រោមការ កំណត់ជាបរធនបាលកិច្ចពាណិជ្ជកម្ម។ ក្នុងនាមជាក្រុមហ៊ុនបរធនបាល ក្រុមហ៊ុន កាណា ត្រាស មានភារកិច្ច ថែរក្សាទ្រព្យ សម្បត្តិជំនួសជូនអតិថិជន ព្រមទាំងធានាថាបរធនត្រូវបានគ្រប់គ្រង និងចាត់ចែងដើម្បីជាប្រយោជន៍របស់អតិថិជន។

ឧទាហរណ៍៖ ​

លោក Zhang គឺ​ជា​ជន​បរទេស​ម្នាក់។ យោង​តាម​ច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជា ជន​បរទេស​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​កម្ម​សិទ្ធិ​លើ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ (លើក​លែង​តែកម្មសិទ្ធិលើអគារ​ចាប់​ពី​ជាន់​ទី១ ឡើង​ទៅ)។

ដំណោះស្រាយ៖ ក្រុមហ៊ុន​ កាណា ត្រាស (CANA TRUST) ដែល​ជា​ក្រុមហ៊ុន​កម្ពុជា​ក្នុង​ស្រុក​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​អាច​កាន់​កាប់​អចលន​ទ្រព្យ​ឲ្យ​លោក Zhang ដោយ​យោង​តាម​លក្ខខណ្ឌ ដែល​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សម្រាប់​ទំនុក​ចិត្ត​​ឯកជន។ លោក Zhang អាច​ទាក់​ទង​ក្រុមហ៊ុន​ កាណា ត្រាស (CANA TRUST)ដើម្បី​គ្រប់​គ្រង​អចលន​ទ្រព្យ ដែល​មាន​ដូច​ជា​ការ​ប្រមូល​ថ្លៃ​ជួល​ពី​អ្នក​ជួល បង់​វិក័យប័ត្រ​​ទឹក​ភ្លើង ការ​លក់​អចលន​ទ្រព្យ​ជា​ដើម។