នាព្រឹកថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន កាណា ត្រាស បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ ជាមួយនិយ័តករបរធនបាលកិច្ច (ន.ប.ធ) និងសូមអរគុណដល់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន កាណា ត្រាស ចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នេះ។