Our Services





 
នាព្រឹកថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី យស ស៊ីរតនា ប្រធានផ្នែកច្បាប់ និងអនុលោមភាពនៃក្រុមហ៊ុនកាណា ត្រាសបានចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកអំពីបរធនបាលកិច្ច ក្រោមប្រធានបទស្ដីពី “បរធនបាលកិច្ច៖ យន្តការសម្រាប់ការវិនិយោគអចលនទ្រព្យប្រកបដោយទំនុកចិត្ត” ។កម្មវិធីនេះសហការរៀបចំឡើងរវាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។