About Us

ជីវប្រវត្តិ

អំពីក្រុមហ៊ុន

តួនាទី​របស់​អ្នក​ថែរក្សា​គឺ​សំខាន់ ហើយ​ការ​ជ្រើស​រើស​អ្នក​ថែរក្សា​ដ៏​ត្រឹម​ត្រូវ​គឺ​កាន់​តែ​សំខាន់ ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​រក្សា​ទ្រព្យ​សម្បត្តិ និង​មាន​សេចក្ដី​ស្ងប់​សុខ​ផ្លូវ​ចិត្ត​ផង ​ដែរ។

ក្រុមហ៊ុន​ កាណា ត្រាស (CANA TRUST) ពឹង​ផ្អែក​លើ​ធន​ធាន និង​បណ្តាញ​របស់ ធនាគារ​   កាណាឌីយ៉ា ក.អ ដែល​មាន​​បទ​ពិសោធន៍​​ច្រើន​ជាង​២៩ឆ្នាំ (១៩៩១-២០២០) មក​ហើយ​លើ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និងទ្រព្យ​សកម្ម​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​គ្រប់​គ្រង​ដ៏​ប្រកប​ដោយ​វិជ្ជា​ជីវៈ​របស់យើង​ នឹង​ធ្វើ​ការ​​យ៉ាង​ជិត​ស្និ្នទ្ធិ​ជា​មួយ​លោក​អ្នក និង​ក្រុម​គ្រួសារ​របស់​លោក​អ្នក ហើយ​ជា​អ្នក​ប្រឹក្សា​យោបល់​ដើម្បី​កំណត់​រចនា​សម្ព័ន្ធ​ដ៏​ត្រឹម​ត្រូវ​មួយ​ស្រប​តាម​តម្រូវ​ការ និង​កាលៈ​ទេសៈ​របស់​លោក​អ្នក។

យើង​ជឿ​ជាក់​ថា​ការ​ទុក​ចិត្ត និង​សេវា​កម្ម​របស់​យើង​អាច​ជួយ​រក្សា​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក ព្រម​ទាំង​ផ្តល់​ជូន​លោក​អ្នក​នូវ​ភាព​បត់​បែន​ខ្ពស់​ក្នុង​​ការ​គ្រប់​គ្រង និង​បែង​ចែក​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ផង​ដែរ។

 

ចក្ខុវិស័យ

ជាដៃគូដ៏ល្អបំផុតនៅប្រទេសកម្ពុជា។

 

បេសកកម្ម

ជាដៃគូដ៏ល្អបំផុតសម្រាប់អតិថិជន និងបុគ្គលិក តាមរយៈអនុភាពពីធនធានមនុស្ស  បច្ចេកវិទ្យា និងការផ្តល់សេវាកម្ម។

 

តម្លៃស្នូល  

  • បង្កើតទំនុកចិត្តចំពោះអតិថិជន និងបុគ្គលិក។
  • មានភាពជាម្ចាស់ការ និងស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ។
  • ជម្រុញលទ្ធផលការងារ និងសាទរភាពជោគជ័យ ។