ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) បង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៨ ដែលជា ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស មុនគេបង្អស់ នៅប្រទេសកម្ពុជា។ ដោយពឹងផ្អែកលើធនធាន និង បណ្តាញ របស់ធនាគារ កាណាឌីយ៉ា ក.អ ដែលមានបទពិសោធន៍ច្រើនជាង ៣២ ឆ្នាំ (តាំងពីឆ្នាំ ១៩៩១) មកហើយ លើបទពិសោធន៍ហិរញ្ញវត្ថុ ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) បានផ្តល់នូវសេវាកម្មជូនអតិថិជនល្អឥតខ្ចោះដល់គ្រប់អតិថិជនទាំងអស់ និងមានការរីកចម្រើនឥតឈប់ឈរ ។
អ្នកប្រឹក្សាដែលប្រកបដោយវិជ្ជាជីវៈរបស់យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកអ្នក និង ក្រុមគ្រួសាររបស់លោកអ្នក ព្រមទាំងដៃគូរពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់ដំណោះស្រាយល្អបំផុតតាមតម្រូវការ និងកាលៈទេសៈរបស់លោកអ្នក។
ចក្ខុវិស័យ
ចក្ខុវិស័យរបស់ក្រុមហ៊ុន កាណា ត្រាស គឺក្លាយជាក្រុមហ៊ុនជម្រើសដំបូង និងល្អឥតខ្ចោះរបស់អតិថិជន ដោយរក្សានូវតំណែង ជាក្រុមហ៊ុនបរធនបាលដ៏ឆ្នើម និងឈានមុខគេនៅប្រទេស កម្ពុជា។
បេសកកម្ម
បេសកម្មរបស់ក្រុមហ៊ុន កាណា ត្រាស គឺខិតខំផ្តល់នូវសេវាកម្មល្អឥតខ្ចោះ ប្រកបដោយវិជ្ជាជីវៈ និងភាពស្ងប់ចិត្ត។
តម្លៃស្នូល