សេវាថែរក្សាទ្រព្យសម្បត្តិជំនួស គឺ ជាការចាត់ចែងបរធនបាលកិច្ចប្រកបដោយវិជ្ជាជីវៈផ្តល់ជូនដល់ អ្នក វិនិយោគ (ដូចជាជនបរទេសនៅប្រទេសកម្ពុជា)នូវឪកាស និងដំណោះស្រាយក្នុងការ វិនិយោគ ឬកាន់កាប់កម្មសិទ្ធអចលនទ្រព្យនៅប្រទេសកម្ពុជា។ អតិថិជនអាច ជ្រើសយក ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) ក្នុងការថែរក្សា និងគ្រប់គ្រងនូវទ្រព្យសម្បត្តិ ជាបធនបាលកិច្ចពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) ដែលជាបរធនបាល នឹងកាន់កាប់ទ្រព្យសម្បត្តិឲ្យអតិថិជន និងធានាថា បរធនបាលកិច្ចត្រូវបានគ្រប់គ្រង ជាប្រយោជន៍ល្អបំផុតជូនដល់អតិថិជន។
ឧទាហរណ៍៖
លោក Zhang គឺជាជនបរទេសម្នាក់។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យមានកម្មសិទ្ធិលើដីធ្លីនៅក្នុងប្រទេសកម្ពុជាឡើយ (លើកលែងតែកម្មសិទ្ធិលើអគារចាប់ពីជាន់ទី១ ឡើងទៅ)។
ដំណោះស្រាយ៖ ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) ដែលជាក្រុមហ៊ុនកម្ពុជាក្នុងស្រុកដ៏គួរឱ្យទុកចិត្តអាចកាន់កាប់អចលនទ្រព្យឲ្យលោក Zhang ដោយយោងតាមលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសម្រាប់ទំនុកចិត្តឯកជន។ លោក Zhang អាចទាក់ទងក្រុមហ៊ុន កាណា ត្រាស (CANA TRUST)ដើម្បីគ្រប់គ្រងអចលនទ្រព្យ ដែលមានដូចជាការប្រមូលថ្លៃជួលពីអ្នកជួល បង់វិក័យប័ត្រទឹកភ្លើង ការលក់អចលនទ្រព្យជាដើម។