Our Services






 
ក្រុមហ៊ុន Cana Trust Co., Ltd. មានកិត្តិយសយ៉ាងក្រៃលែងដែល លោកស្រី LIN SHERRY JIAXIAO នាយកប្រតិបត្តិ តំណាងឱ្យក្រុមហ៊ុន Cana Trust Co., Ltd. ទទួលពានរង្វាន់“ក្រុមហ៊ុនបរធនបាលឆ្នើមសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចអចលនវត្ថុប្រចាំឆ្នាំ ២០២៥” ដែលត្រូវបានប្រគល់ជូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ បន្ថែមពីលើការទទួលបានកិត្តិយសដ៏មានតម្លៃនេះ លោកស្រី LIN SHERRY JIAXIAO ក៏មានកិត្តិយសក្នុងការចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃវេទិកាបរធនបាលកិច្ចឆ្នាំ២០២៦ ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ។
ក្រុមហ៊ុន Cana Trust Co., Ltd. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះនិយ័តករបរធនបាលកិច្ច ដែលបានផ្ដល់កិត្តិយសដល់ក្រុមហ៊ុនក្នុងនាមជាអ្នក ឧបត្ថម្ភកម្រិតដាយម៉ិនសម្រាប់វេទិកាបរធនបាលកិច្ចឆ្នាំ២០២៦នេះ។
ក្រុមហ៊ុន Cana Trust Co., Ltd. មានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ ហើយក្រុមហ៊ុននៅតែបន្តប្តេជ្ញាចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។