Our Services

សេវាជាកញ្ចប់

ក្រុមហ៊ុន កាណា ត្រាស ផ្តល់ជូននូវសេវាកម្មជាកញ្ចប់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៃកាណាឌីយ៉ាគ្រុបដើម្បីផ្តល់ជូនដល់អតិថិជន នូវភាពងាយស្រួល និងភាពស្ងប់ចិត្ត។

 
ការវាយតម្លៃអចលនទ្រព្យ

ការវាយតម្លៃអចលនទ្រព្យគឺជាតម្រូវការក្នុងការចុះបញ្ជីបរធន នៅនិយ័តករបរធនបាលកិច្ចនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) ណែនាំ សេវាវាយតម្លៃអចលនទ្រព្យទៅក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃកាណាឌីយ៉ាគ្រុប ក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន ( Maga Asset Management Co.,LTD.) ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណវាយតម្លៃទ្រព្យសម្បត្តិដើម្បីធ្វើការវាយតម្លៃ និងបង្កើតនូវរបាយការណ៍វាយតម្លៃប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈគ្រប់គ្រាន់។

 
គណនីគ្រប់គ្រងការទិញលក់អចលទ្រព្យ

គណនីគ្រប់គ្រងការទិញលក់អចលទ្រព្យ គឺជាប្រភេទគណនីពិសេស ប្រើសំរាប់ធានាការទូទាត់ រវាងអ្នកលក់ និងអ្នកទិញ ដែលទ្រព្យសកម្ម ឬ ប្រាក់ធានា ត្រូវបានកាន់កាប់ដោយភាគីទី៣ ដើម្បីតំណាងឲ្យភាគីពីរផ្សេងទៀត ក្នុងដំណើរការនៃការបញ្ចប់ប្រត្តិបត្តិការមួយ ។ ក្រុមហ៊ុន កាណា ត្រាស (CANA TRUST) ណែនាំសេវាគណនីប្រាក់តម្កល់ទៅ ធនាគារ កាណាឌីយ៉ា ក.អ ដោយអតិថិជនដាក់ប្រាក់នៅក្នុងគណនីប្រាក់តម្កល់នៅធនាគារ កាណាឌីយ៉ា ក.អ រហូតបានបំពេញតាមលក្ខខណ្ឌទាំងអស់ នោះប្រាក់តម្កល់នឹងត្រូវទូទាត់ ។