កុ្រមហ៊ុន កាណា ត្រាស ផ្តល់ជូននូវសេវាកម្មជាកញ្ចប់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ កាណាឌីយ៉ាគ្រុបដើម្បីផ្តល់ជូនដល់អតិថិជន នូវភាពងាយស្រួល និងទំនុកចិត្ត។
ការវាយតម្លៃអចលនទ្រព្យ
ការវាយតម្លៃទ្រព្យសម្បត្តិ គឺជាតម្រូវការចាំបាច់សម្រាប់ការចុះបញ្ជីបរធនបាលកិច្ចនៅ និយ័តករបរធនបាលកិច្ចនៃប្រទេសកម្ពុជា។ ក្រុមហ៊ុន កាណា ត្រាស ណែនាំសេវាកម្មវាយតម្លៃអចលនទ្រព្យតាមរយៈក្រុមហ៊ុនបុត្រសម្ព័នរបស់ កាណាឌីយ៉ាគ្រុប គឺក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណវាយតម្លៃទ្រព្យសម្បត្តិ ដើម្បីអនុវត្តការវាយតម្លៃ និងរៀបចំរបាយការណ៍វាយតម្លៃប្រកប ដោយវិជ្ជាជីវៈ និងមានលក្ខណៈគ្រប់គ្រាន់។
គណនីរក្សាទុក
គណនីរក្សាទុក គឺជាយន្តការផ្នែកច្បាប់មួយ ដែលទ្រព្យសកម្ម ឬ ប្រាក់ធានា ត្រូវបានរក្សាទុកដោយភាគីទី៣ ដើម្បីគ្រប់គ្រងជំនួសភាគីពីរផ្សេងទៀត ក្នុងដំណើរការនៃការបញ្ចប់ប្រត្តិបត្តិការមួយ ។ ក្រុមហ៊ុន កាណា ត្រាស ណែនាំសេវាកម្មគណនីរក្សាទុកទៅ ធនាគារ កាណាឌីយ៉ា ក.អ ដោយអតិថិជនដាក់ប្រាក់នៅក្នុងគណនីរក្សាទុកនៅ ធនាគារ កាណាឌីយ៉ា ក.អ រហូតបានបំពេញតាមលក្ខខណ្ឌទាំងអស់ ។